ក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះត្រួតពិនិត្យការដ្ឋាន និងជួសជុលផ្លូវបន្ទាន់ ក្រាលថ្មមុិច ចំនួន ០១ខ្សែ នៅស្រុកស្អាង ខេត្តកណ្តាល
- ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានចុះត្រួតពិនិត្យការដ្ឋាន និងជួសជុលផ្លូវបន្ទាន់ ក្រាលថ្មមុិច ចំនួន ០១ខ្សែ ប្រវែង ៤ ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ស្ថានភាពផ្លូវនេះកន្លងមកមាន ការលិចលង់ដោយសារជំនន់ទឹកភ្លៀងដាច់តួផ្លូវជាកំណាត់ៗ និងមានក្រលុកធំៗ ប្រជា ពលរដ្ឋមានការលំបាកធ្វើចរាចរឆ្លងកាត់ក្នុងការធ្វើដំណើរទៅប្រកបរបរទទួលទាន និងទៅទទួលសេវាសាធារណ:ផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាននិងកំពុងធ្វើការជួសជុល កៀរកិន បង្ហាប់ សម្រួលតួផ្លូវខាងលើនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងមានគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវ ការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋធ្វើអោយប្រសើរឡើងវិញ មុនពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕