ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរងស្រុក លោកតំណាងអង្គការដៃគូ សរុបចំនួន ៣៥នាក់ ស្រី ៨នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារសម្រាប់ត្រីមាសទី៣ របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងមតិចូលរួមចំណាប់អារម្មណ៍របស់ឯកឧត្តម ឡាយ វិសិដ្ឋ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គប្រជុំនាពេលនេះ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលការងារសម្រេចបានរបស់មន្ទីរក្នុងឆមាសទី៣ ឆ្នាំ២០២៤ និងផ្ដល់អនុសាសន៍សម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់អនុវត្តបន្តផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ