កិច្ចប្រជុំកម្រិតបច្ចេកទេសលើការពិនិត្យខ្លឹមសារសៀវភៅ «វដ្ដជីវិត» របស់ជនជាតិដើមភាគតិចពរ ដឹកនាំដោយ ឯកឧត្តម អុិន ចន្ថា
៥ ម៉ោងមុន ថ្ងៃទី២៤ ខែវិច្ឆិកា ២០២៤
ខេត្តកណ្ដាល៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន ក្រោមកិច្ចសហការគ្នាជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងវាយតម្លៃអណ្ដូងស្នប់អាហ្វ្រីដេវបំពាក់ ដោយម៉ូទ័រនៅភូមិរោងគោ ឃុំទ្រា និងភូមិត្រពាំងចក ឃុំថ្មីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្រាប់ថវិកាជាតិឆ្នាំ ២០២៤ ដំណាក់កាលទី ២ អនុវត្តសម្រេចបាន ១០០%។
គោលបំណង នៃការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ គឺផ្ដោតទៅលើ៖
១).ត្រួតពិនិត្យបទដ្ឋានលក្ខណៈបច្ចេកទេសលើគុណភាពសំណង់អណ្ដូងបំពាក់ដោយម៉ូទ័រ
២).ពន្យល់ប្រាប់សហគមន៍ឲ្យចេះថែទាំសមិទ្ធិផលដែលក្រសួងអភិវឌ្ឍន៍ជនបទបានប្រគល់ជូន។