អបអរសាទរខេត្តសៀមរាបជាខេត្តទី១០ បានទទួលជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល (ODF)

ចែលរំលែក

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តសៀមរាបជាខេត្តទី១០ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  ភ្ញៀវជាតិ និងអន្តរជាតិ អង្គការដៃគូរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ២ ០០០នាក់។ ជាកិច្ចចាប់ផ្តើមលោក  អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  បានធ្វើរបាយការសង្ខេបស្តីពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងដើម្បីលប់បំបាត់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តសៀមរាបទាំងមូួល រហូតទទួលបានជ័យលាភីដូចពេលនេះ។ បន្ទាប់មកលោក ហង់ហ៊ី ប៊ុណ្ណា តំណាងអង្គការភ្លែនអន្ដរជាតិ បានអានរបាយការណ៍ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ និងចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍បង ក៏ដូចជារដ្ឋបាលខេត្តក្នុងការសម្រេចបានជោគជ័យតាមផែនការ និងប្តេជ្ញាក្នុងការប្រែក្លាយខេត្តផ្សេងទៀតដែលមិនទាន់ទទួលបាន ODF  ឲ្យទទួលបានក្នុងពេលខាងមុខ។

 

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានលើកឡើងពីសមិទ្ធផល ជោគជ័យដ៏ត្រចះត្រចង់ ក្រោមការបន្តវេនដឹកនាំប្រទេសដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្ដមតដ្ឋមន្រ្ដី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានដាក់ចេញនូវគោលដៅអាទិភាពចំនួន៤ ដោយក្នុងនោះការលើកកម្ពស់អនាម័យ និងទឹកស្អាតជនបទ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធដែលប្រឹងប្រែងសម្រេចបានខេត្តសៀមរាបជាខេត្តទី១០ដែលបានទទួលជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាលនាពេលនេះ ។

 

គួរបញ្ជាក់ជូនផងដែរថា ខេត្តសៀមរាបជាខេត្តជ័យលេភីទី១០ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី ហើយក្នុងឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឲ្យបានខេត្តចំនួន ៣ទៀត ជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល ដែលរួមមាន ខេត្តត្បូងឃ្មុំ តាកែវ និងខេត្តស្ទឹងត្រែង។

default
default
default

default
default

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ