ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តខែតុលា របស់កម្មវិធីទី៣

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា  ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែកញ្ញានិងទិសដៅការងារបន្ត ខែ តុលា ឆ្នាំ២០២៤ របស់កម្មវិធិទី៣ ដោយមានសមាសភាពចូលរួមសរុប ២៩នាក់។

 

បន្ទាប់ពីបានស្តាប់ការធ្វើរបាយការណ៍ វឌ្ឍនភាពការងារ របស់នាយកដ្ឋានទាំង៤រួច ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ នៃនាយកដ្ឋាននីមួយៗសម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន: ព្រមទាំងពិភាក្សាដោះស្រាយ កែលម្អនូវចំណុចខ្វះខាតរបស់នាយកដ្ឋាននីមួយ និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ ២០២៤៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ