អង្គភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី ៣ រៀបចំសិក្ខាសាលាបញ្ចប់គម្រោងនៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២៤ អង្គភាពសម្របសម្រួលគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទជំហានទី ៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ ក្នុងពិធីបើក និងឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្នុងពិធីបិទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។ គោលបំណង នៃសិក្ខាសាលានេះ គឺផ្ដោតសំខាន់ទៅលើ:

 

១-ពិភាក្សា និងឯកភាពគ្នាលើសមិទ្ធិផល បញ្ហាប្រឈម និងបទពិសោធន៍ដែលបានដកស្រង់ពីការអនុវត្តគម្រោងក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ

 

២-ផ្ដល់អនុសាសន៍ល្អៗសម្រាប់គម្រោងផ្គត់ផ្គង់ស្អាត និងអនាម័យជនបទនាពេលអនាគត។

 

គួរបញ្ជាក់ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះបានការជួយឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាសុី ADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ដោយមានខេត្តគោលដៅចំនួន ០៦ នៅជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត នួន ដាញុិល និងគាំទ្រចំពោះរបាយការណ៍សង្ខេប ស្ដីពីសមិទ្ធផលរបស់គម្រោង ហើយបានធ្វើការកោតសរសើរដល់លោកនាយកគម្រោង និងក្រុមការងារទាំងអស់ដែលបានខិតខំ ប្រឹងប្រែងអនុវត្តការងាររហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ