មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះពិនិត្យ និងវាយតម្លៃផ្លូវថែទាំខួបក្រាលល្បាយថ្មភ្នំ ១ខ្សែ ប្រវែង ១២ ០០០ម៉ែត្រ
៨ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបលោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោក (World Food Programme) ប្រចាំកម្ពុជា។ ក្នុងជំនួបនេះលោកស្រីបានបង្ហាញការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសតំបន់ជនបទ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាជនជនបទលើការស្តា ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផលិតភាពសហគមន៍របស់ប្រជាជនជនបទ តាមរយៈអាហារូបត្ថម្ភ និងសាច់ប្រាក់ពលកម្មសម្រាប់ការងារ។