ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគម្រោងអភិវឌ្ឍន៍តំបន់សម្បទានដីសង្គមកិច្ច ភូមិក្សេមក្សាន្ត ទ្រនុំសសុភមង្គល និងបុរីជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:៣២ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគម្រោងអភិវឌ្ឍន៍តំបន់សម្បទានដីសង្គមកិច្ច ភូមិក្សេមក្សាន្ត ទ្រនុំសសុភមង្គល និងបុរីជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើនរូបទៀត។
កិច្ចប្រជុំនាពេលនេះរៀបចំឡើងក្នុងគោលបំណងធ្វេីការប្រែក្លាយតំបន់ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សុខុមាលភាព បិរស្ថាន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បច្ចេកវិទ្យាឌីជីថល និងអភិបាលកិច្ចល្អ។ ឯកឧត្តរដ្ឋមន្ត្រីបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍តំបន់ដីសម្បទានជនបទ ឱ្យក្លាយជាបុរីជនបទ ភូមិឋានមានសុភមង្គល របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្តេជ្ញាចូលរួមសហការតាមតួនាទី និងភារកិច្ចរបស់ក្រសួង ដើម្បីសម្រេចតាមគោលដៅដែលបានដាក់ចេញ ដែលអាចធ្វើឲ្យជីវភាពរបស់ប្រជាជនរស់នៅជនបទមានចំណូលខ្ពស់ និងសម្រចតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕