ឯកឧត្ដម ជួបរតនា អញ្ជើញដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡុច យ៉េង ដែលត្រូវជាម្ដាយរបស់ លោក ឡុក វុឌ្ឍី
២៣ នាទីមុន ថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ÷ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅបន្ត ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្រ្តី និងមន្ត្រីកិច្ចសន្យាសរុបចំនួន ២៩រូប ស្រី្ដចំនួន ១២ រូប។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារក្នុងខែកញ្ញា និងលើកទិសដៅបន្ត ជាពិសេសពិភាក្សាលើការងារបន្ទាន់ទាក់ទងនឹងការរៀបចំកម្រងសំណួរ ដើម្បីចុះស្រង់ពត៌មាន និងទិន្នន័យអំពីមុខរបរនិងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមទីជនបទផងដែរ។