ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហានកងពលថ្មើរជើងលេខ ៥២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហានកងពលថ្មើរជើងលេខ ៥២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ជាកិច្ចចាប់ផ្តើមឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលលេខ ៥២ បានធ្វើរបាយការណ៍សង្ខេបអំពីសម្ធិផលទាំងឡាយដែលមាននៅក្នុងកងពលដោយសារមានក្រសួងអភិវឌ្ឍន៍ជនបទ ជួយឧបត្ថមនិងគាំទ្រចាប់ផ្តើមទទួលបាននូវបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឱ្យក្រសួងស្ថាប័នស៊ីវិលចងសម្ព័ន្ធមេត្រីភាពជាមួយកងយុទ្ធខេមរ:ភូមិន្ទ។
ក្នុងឱកាសដ៏សែនមហាឱឡារឹកនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថានិកសន្តិភាព និងមគ្គុទាសក៏ឯកនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សនិងម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះមេបញ្ជាការភូមិភាគ ៥ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ក្នុងកលពលតូចថ្មើរជើងលេខ ៥២។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើ និងការលើកទឹកចិត្ត ដោយស្មោះជូនចំពោះយោធិនទាំងអស់ ដែលជានិច្ចជាកាលតែងតែខិតខំព្យាយាមជម្នះឧបសគ្គតូចធំគ្រប់បែបយ៉ាង និងប្រកៀកស្មាគ្នាយ៉ាងមាំសាមគ្គីភាពផ្ទៃក្នុង និងសហការបានយ៉ាងល្អបណ្តាកងឯកភាព ទូទាំងភូមិភាគ ៥ និងក្នុងអង្គភាព កងពលតូច ថ្មើរជើងលេខ៥២ បុព្វហេតុការពារជាតិមាតុភូមិ ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យរួមទាំងពង្រឹងនយោបាយការទូត ការទំនាក់ទំនងអន្តរជាតិ ការកែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្ត ពីមួយអាណត្តិទៅមួយអាណត្តិ ដោយឈរលើមាគ៌ា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាពិសេសរាជរដ្ឋាភិបាល អណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្តបញ្ជាគោលដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងផ្តល់ឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរៈភូមិន្ទផងដែរ។
ជាមួយនោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានកំពុងចូលរួមយ៉ាងសកម្មក្រោមចក្ខុវិស័យ លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីទទួលបានការនូវអភិវឌ្ឍ និងរស់នៅដោយសុខដុមរម្យនា និងស៊ីវិល័យ។ ជាមួយចក្ខុវិស័យខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ គឺ (១). កម្មវិធីទី១៖ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (២).កម្មវិធីទី២៖ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣).កម្មវិធីទី៣ ៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤).កម្មវិធីទី៤៖ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ
ក្នុងពិធីសំណេះសំណាលក៏បាននាំយកអំណោយរបស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះកងពលថ្មើរជើងលេខ៥២ នូវគ្រឿងបរិក្ខា បរិភោគ មួយចំនួនធំ និងថវិកាសរុបចំនួន៣៤ ០០០ ០០០លានរៀល៕