ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:២០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកោះកុង ៖ នាព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ឆ្លៀតក្នុងឱកាសនៃកាបើកការដ្ឋាននេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាចូលរួមសហការជាមួយកងវិស្វកម្មដើម្បីធានាការអនុវត្តការងារនេះបានទៅដោយរលូននិងទាន់ពេលវេលា៕