លោកជំទាវ ហូ សុវណ្ណិកា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមសរុបចំនួន៣២រូប ស្រ្តី១៤រូប ។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមក លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ បានមានប្រសាសន៍ កោតសរសើរ ចំពោះមន្ទីរដែលអនុវត្តសកម្មភាពការងារ តាមកម្មវីធី នីមួយៗ បានល្អប្រសើរ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា៖
១. ខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវក្នុងការអនុវត្តផែនការ និងយុទ្ធសាស្រ្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
២. ត្រូវរៀបចំផែនការរយៈេពលខ្លី មធ្យមនិងរយៈពេលវែងឱ្យបានគត់មុត
៣. ត្រូវសហការនិងផ្តល់ពត័មានជូនក្រុមការងារអ្នកនាំពាក្យក្រសួង ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយតាមរយៈបណ្តាញសង្គមឱ្យបានផុសផុល
៤. ខិតខំបន្តនិងពង្រឹងកិច្ចសហការប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍
៥. បន្តពង្រឹងឯកភាពនិងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើររវាងថ្នាក់ដឺកនាំនិងមន្ត្រីរាជការក្នុងអង្គភាព និងយកចិត្តទុកដាក់ចំពោះមន្ត្រីមានពិការភាពនិងស្រ្តីមានផ្ទៃពោះ មានកូនតូចជាដើម។
ជាចុងក្រោយ លោកជំទាវ ហូ សុវណ្ណិកា បានឧបត្ថម្ភ ថវិកា ចំនួន៤០០០$ សំរាប់ជួយក្នុងការជួសជុល សាលប្រជុំថ្មី និងកន្លែងផ្សេងៗ ដែលមន្ទីរត្រូវចំណាយថវិកាសរុបចំនួន ៩០០០$ ព្រមទាំងពិនិត្យ ការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាព អនាម័យ បរិស្ថាន បន្ទប់ធ្វើការរបស់មន្ត្រីរាជការ ទីកន្លែងជុំវិញបរិវេនមន្ទីរផងដែរ។