ឯកឧត្តម ឆាយ ឫទ្ធិសែន ពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងក្នុងស្រុកកំពង់ត្រឡាច   ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ចែលរំលែក

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន ៦ខ្សែ ដោយខ្សែទី១ មានប្រវែង ១១,០៩គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង ១ម៉ែត្រ  ក្នុងនោះមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១០,៦៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ៤៦០ម៉ែត្រ ព្រមទាំងមានសំណង់លូមូលចំនួន ២០កន្លែង លូប្រអប់ ៤កន្លែង តភ្ជាប់ពីភូមិអ្នកតាហាង ឃុំស្រៃជ្រេសទៅដល់ភូមិស្វាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ។ ខ្សែទី២ មានប្រវែង ៤,១៥គីឡូម៉ែត្រ ក្រាលកៅស៊ូពីរជាន់ DBST ទទឹងប្រវែង ៦ម៉ែត្រ និងមានចិញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ តភ្ជាប់ពីឃុំព្រៃមូលទៅដល់ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានលូមូលចំនួន ៥កន្លែង ។ ខ្សែទី៣ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ២,១៦គីឡូម៉ែត្រ ពីភូមិត្រពាំងគរ ទៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ និងមានសំណង់លូមូលចំនួន ៨កន្លែង ។ ខ្សែទី៤ មានប្រវែង ២,០២គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ចិញ្ចើមផ្លូវសងខាងប្រវែង ៥ម៉ែត្រ  ក្នុងនោះក្រាលកៅស៊ូប្រវែង ១,៩៨គីឡូម៉ែត្រ និងក្រាលបេតុងប្រវែង ៤០ម៉ែត្រ មានលូមូលចំនួន ៨កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិថ្នល់ទទឹង ទៅភូមិអូរកណ្ដោល ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ខ្សែទី៥ មានប្រវែង ៥,៧៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចញ្ចើមសងខាងផ្លូវប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៥,៧គីឡូម៉ែត្រ ក្រាលបេតុង ៥០ ម៉ែត្រ មានលូមូលចំនួន ២៣កន្លែង  តភ្ជាប់ពីផ្លូវជាតិលេខ ៥៣ ត្រង់ចំណុចត្រោកលិច ឃុំស្រែថ្មីទៅភ្ជាប់នឹងផ្លូវជាតតិលេខ ៥ ភូមិត្រពាំងពោធិ៍ ស្រុករលាប្អៀរ។ ខ្សែទី៦ មានប្រវែង ១១,៣៦គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ ចិញ្ចើមសងខាង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង ១១,១២គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ១៤០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិផ្សា ឃុំផ្សារ ទៅភ្ជាប់នឺងផ្លូវជាតិលេខ ៥ ចំណុចឃុំមេនំ ស្រុកបរិបូរណ៍ មានសំណង់លូមូលចំនួន ៩កន្លែង ។ ផ្លូវទាំង ៦ខ្សែខាងលើបានសាងសង់រួចជាស្ថាបពរ ដែលស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែទៀតតាមសំណូមពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានដើម្បីសម្រួលដល់ការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ ដោយខ្សែទីមួយស្ថិតនៅស្របនិងវត្តចន្ទប្បចូត្តនារាម ហៅវត្តតាសុត និង១ខ្សែទៀតប្រវែង ១គីឡូម៉ែត្រ និងផ្លូវ ប្រវែង ១ ៩៩ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីពិនិត្យលទ្ធភាពសាងសង់ជូនតាមសំណើរ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ​ ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយឯកឧត្តមបានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ ឯកឧត្តមបានផ្ដាំផ្ញេីដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូអង្វែង ៕

DCIM100MEDIADJI_0465.JPG

DCIM100MEDIADJI_0485.JPG
DCIM100MEDIADJI_0486.JPG

DCIM100MEDIADJI_0492.JPG
DCIM100MEDIADJI_0493.JPG
DCIM100MEDIADJI_0496.JPG
DCIM100MEDIADJI_0498.JPG
DCIM100MEDIADJI_0502.JPG

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ