ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងស្នប់មួយកន្លែងស្ថិតនៅខេត្តសៀមរាប

ចែលរំលែក

នាព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងស្នប់មួយកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងពិនិត្យ អណ្ដូងដែលបានសាងសង់រួចមួយកន្លែងទៀតនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែកនៅខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០ អណ្តូង។ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ខួងអណ្តូង បានចំនួន ៥៧ អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ ស្រះ សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ ស្រះ សម្រេចបានប្រមាណ ៩០% នៃគម្រោង។

សូមរំលឹកថា៖ គម្រោងនេះមានហិរញ្ញប្បទានសរុបចំនួន ៩០ ០២០ ០០០ RMB ដែលនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០ គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ