គណៈប្រតិភូចិន បានអញ្ជើញទៅទស្សនកិច្ច សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ នៅថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងក្រុមការងារ បានអមដំណើរគណៈប្រតិភូចិន ទៅទស្សនកិច្ចនៅភូមិអូរក្រូច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលស្រុកប្រាសាទបល័្លង្គ លោកមេឃុំសាលាវិស័យ លោកមេភូមិអូរក្រូច និងសហគមន៍ជនជាតិដើមភាគតិចកួយ។

 

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន និងក្រុមការងារបានប្រព្រឹត្តទៅដោយមានការជួបពិភាក្សា ស្វែងយល់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងមានការសែនព្រេន និងសម្តែងរបាំប្រពៃណីជនជាតិដើមភាគតិចកួយ ជូនទស្សនា និងសិក្សាអំពីស្ថានភាពរស់នៅរបស់សហគមន៍ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតមានដូចជា៖ ការធ្វើស្រែចម្ការ ដាំដំណាំ ចិញ្ចឹមត្រី ផលិតទឹកសុទ្ធ និងកម្ចីឥណទាន ដើម ។

 

បងប្អូនជាតិដើមភាគតិចកួយ បានសម្តែងនូវក្តីរំភើបរីករាយ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូចិន ដែលបានមកបំពេញទស្សនកិច្ចនៅសហគមន៍ពួកគាត់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ