ឯកឧត្តម ទ្រី មេង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី បើកការដ្ឋាន ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួនពីរខ្សែ នៅខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញបច្ចេកទេសផ្លូវជនបទ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី បើកការដ្ឋាន ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួនពីរខ្សែ ប្រវែងសរុប ៣,៥ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅ ឃុំ ទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលអនុវត្តដោយ កងវិស្វកម្ម នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ក្នុងឱកាសនៃកាបើកការដ្ឋាន ឯកឧត្តម រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជនបទ គ្រោងនឹងស្ថាបនាពេលនេះ។ ជាទីបញ្ចប់ ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំណែនាំឲ្យកងវិស្វកម្មដែលទទួលភារកិច្ចក្នុងការស្ថាបនាផ្លូវនេះ ធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាព និងជាប់យូរអង្វែង ដើម្បីបម្រើជាផលប្រយោជន៍ជូនប្រជាពលរដ្ឋពលរដ្ឋទូទៅសម្រាប់ធ្វើចរាចរណ៍និងប្រកបរបរផ្សេងៗ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ