ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលល្បាយក្រួស និងផ្លូវក្រាលកៅស៊ូ DBSTនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទឆ្នាំរោង ឆស័ក ព•ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង(ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈកម្មាធិការលទ្ធកម្ម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលល្បាយក្រួស និងផ្លូវក្រាលកៅស៊ូពីរជាន់ DBSTនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រួមមាន៖

-គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន១កន្លែង ប្រវែង២៤ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវដីល្បាយក្រួស សងខាងក្បាលស្ពានប្រវែងសរុប១០០ ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅ ភូមិព្រាល និងភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១កន្លែង លូមូលមុខពីរចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ចាប់ពីរភូមិត្រពាំងតាសុខ (ទីតាំងពន្ធធនាគារថ្មី) ទៅភូមិខ្លែងពណ៍ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

-គម្រោងទី៣៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែមានពីរកំណាត់ ប្រវែងសរុប៧២០០ម៉ែត្រ សាងសង់លូប្រអប់មុខមួយមានចំនួន០១កន្លែង លូមូលមុខពីរមានចំនួន០១កន្លែង និងលូមូលមុខមួយចំនួន០៣ កន្លែង ស្ថិតនៅភូមិស្ទឹង ភូមិកំពង់រកា និងភូមិដំរីស ឃុំកណ្តៀង និងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្រោយចុះត្រួតពិនិត្យ និងប្រជុំរួច គណៈកម្មាធិការអន្តុរក្រសួងបានឯកភាពទទួលយកទាំងស្រុង ប្រកបដោយភាពទទួលខុសត្រូវ និងសេចក្ដីសោមនស្សរីករាយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ