ក្រុមការងារការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សហការជាមួយក្រុមការងារស្រុក ឃុំ ភូមិ ចុះប្រជុំធ្វើផែនការជំរុញការសាងសង់និងប្រើប្រាស់បង្គន់អនាម័យតាមគ្រួសារ

ចែលរំលែក
photo 2024 09 04 12 44 35

ខេត្តព្រៃវែង៖ នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង រួមជាមួយក្រុមការងារស្រុក ឃុំ ភូមិ បានចុះប្រជុំធ្វើផែនការជំរុញការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមគ្រួសារនៅឃុំព្រាល ស្រុកកញ្រ្ជាច ខេត្តព្រៃវែង ក្នុងគោលបំណងជម្រុញឱ្យប្រជាពលរដ្ឋមិនមានលទ្ធភាពសាងសង់បង្គន់ដោយខ្លួនឯងបាន ឱ្យពួកគាត់មានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការប្រើប្រាស់បង្គន់រួមគ្នា និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រតិបត្តិអនាម័យល្អ (ផឹកស្អាត ហូបស្អាត រស់នៅស្អាត ) និងឈានទៅសម្រេចឱ្យបានជាខេត្ត ODF Plus នាពេលខាងមុខ៕

photo 2024 09 04 12 44 33 photo 2024 09 04 12 44 35 2 photo 2024 09 04 12 44 35 photo 2024 09 04 12 44 37 photo 2024 09 04 12 44 38

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ