ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវចំនួន ៣ខ្សែនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ចែលរំលែក
13 1

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាលរងខេត្តកំពង់ចាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងកំណាត់ខ្សែផ្លូវនេះត្រូវបានស្ថាបនាឡើងជាពីរប្រភេទគឺប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១៣,១១៥គីឡូម៉ែត្រ ទទឹង ៦,៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងមានប្រវែង៤,៤៣៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ០,២៥ម៉ែត្រ និងមានរៀបថ្មតាមជើងទេរប្រវែង ៨៨៥ម៉ែត្រ សាសង់ប្រឡាយរៀបថ្មធំសម្រាប់រំដោះទឹកប្រវែង ៩ ០២១ ម៉ែត្រ សាសង់លូប្រអប់ចំនួន ៣០កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ១៥៧កន្លែង និងបង្គោលសុវត្ថិភាពចំនួន ១ ២៤០កន្លែង ។ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ក្នុងកំណាត់ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទកៅស៊ូពីរជាន់ (DBST) ប្រវែង ១០,៤៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ២,០២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ជើមសងខាងផ្លូវប្រវែង ០,២៥ម៉ែត្រ សាងសង់លូបេតុងអ៊ុយ ប្រវែង ២ ៣០០ម៉ែត្រ លូប្រអប់ចំនួន ០១កន្លែង លូមូលចំនួន ១១កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៦៤កន្លែង បង្គោលសុវត្ថិភាពចំនួន ២៧៩បង្គោល ។ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ ផ្លូវទាំងពីរខ្សែនេះជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ គម្រោងនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងស្ថាបនាផ្លូវប្រវែងសរុប ១១០,៥៥ គីឡូម៉ែត្រក្នុងខេត្តគោលដៅចំនួនចំនួន ៦គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្ដរមានៈ័យ និងខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ។ ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ឯកឧ្តមរដ្ឋមន្ត្រី បានធ្វើការផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជម្រុញការស្ថាបានឱ្យបានទាន់ពេលាដែលបានកំណត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ។
នាឱការអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវទាំង ៣ខ្សែនេះផងដែ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ឯកឧត្ដម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ៕

1 2 2 2 3 2 4 2 6 2 7 2 8 2 9 2 10 2 11.1 11.2 11.3 11 1 12 1 13 1 14 1 15 1 16 1 17 1 1 3 2 3 3 3 4 3 5 2 6 3 7 3 8 3 9 3 10 3 11 2 12.1 12 2 13 2 14 2 1 4 2 4 3 4 4.1 4 4 5 3 6 4 7 4

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ