ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ (TWG-AWR) លើកទី៤
២ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
ខេត្តកំពត ៖ នាព្រឹកថ្ងៃច័ន្ទ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួមជាមួយមន្ត្រីគម្រោង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែង សរុប ១២ ៩៦៣ម៉ែត្រ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAV ) ស្ថិតនៅក្នុងឃុំមានរិទ្ធ ឃុំដុំណាក់ សុក្រំ និងឃុំទទុង ស្រុកដងទង់ ខេត្តកំពត។
ជាលទ្ធផលសម្រេចបានដូចខាងក្រោម ៖
១. ខ្សែទី១ ៖ ផ្លូវត្រពាំងតាមាស – អូរកណ្តោល ប្រវែង ៦ ៣៩៥ម៉ែត្រ សម្រេចបាន ៧៥%។
២. ខ្សែទី២ ៖ ផ្លូវព្រៃក្រាំងខាងជើង – ត្រពាំងឈូក ប្រវែង ៦ ៥៦៨ម៉ែត្រ សម្រចបាន ៦០%៕