សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការប្រើប្រាស់ ការបរិភោគទឹកប្រកបដោយសុវត្ថិភាព និងបច្ចេកទេស ជួសជុលថែទាំអណ្តូងស្នប់ ”
- ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន៖ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារទទួលបន្ទុក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការប្រើប្រាស់ ការបរិភោគទឹកប្រកបដោយសុវត្ថិភាព និងបច្ចេកទេស ជួសជុលថែទាំអណ្តូងស្នប់ ” ដោយមានការចូលរួមពី ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ ថ្នាក់ដឹកនាំសង្កាត់ប៉ៃលិន លោកមេភូមិ អនុភូមិទាំង១៣ភូមិ លោកគ្រូ អ្នកគ្រូចំនួន០៧សាលា និងក្រុមអ្នកប្រើប្រាស់ទឹកសរុបចំនួន ៥២នាក់ ស្រី ១៩នាក់ នៅសាលាសង្កាត់ប៉ៃលិន ។
សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖
១. ជំនួយស្មារតីដល់ក្រុមអ្នកប្រើប្រាស់ទឹកនៅក្នុងសហគមន៍ និងជួសជុលជាមូលដ្ឋានងាយយល់ ងាយធ្វើ ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯងបាន
២. ក្រុមអ្នកប្រើប្រាស់ទឹកយល់ដឹងពីគ្រឿងបង្គុំទូទៅរបស់ស្នប់ ការបែងចែកកម្រិតនៃការជួសជុលរបស់ស្នប់ បញ្ហាខូចខាតទូទៅនិងរបៀបជួសជុលរបស់ស្នប់ និងការការពារថែទាំ និងការសម្លាប់មេរោគ
៣.យល់ដឹងពីការបែងចែកស្ថានភាពខូចស្នប់មានបីប្រភេទគឺ ខូចតូចតាច មធ្យម និងខូចធ្ងន់ធ្ងរ ដើម្បីងាយស្រួលក្នុងការកំណត់វិធីជួសជុលតាមដំណាក់កាលនីមួយៗ
៤. បញ្ជ្រៀបយេឌ័រ ការចូលរួមរបស់ស្រ្តីក្នុងការងារអភិវឌ្ឍន៍សង្គមនិងសហគមន៍របស់ខ្លួន
៥. ពង្រឹងផ្នត់គំនិតយេនឌ័រសំដៅទៅលើគំនិតដែលមនុស្សរស់នៅក្នុងសង្គមធ្វើបាន ឱ្យតម្លៃលើស្រ្តី ក្មេងស្រី បុរស និងក្មេងប្រុសថាត្រូវមានអាកប្បកិរិយា ការទទួលខុសត្រូវ។