លោកវេជ្ជបណ្ឌិត លន់ សាយតេង បើកសិក្ខាសាលាពិគ្រោះយោបល់អំពី ការរចនាប្លង់បង្គន់អនាម័យដែលបង្កលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ

ចែលរំលែក
photo 2024 08 22 17 30 27

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារលុចស៊ីធី រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់អំពី ការរចនាប្លង់បង្គន់អនាម័យដែលបង្កលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ ។

 

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍសេវាពិការភាព នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក អ៊ុន ប៊ុនភឿន ប្រធានកម្មវិធីទឹកស្អាតនិងអនាម័យប្រកបដោយបរិយាបន្ន នៃអង្គការវ័តធឺអេតកម្ពុជា តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអង្គការដៃគូ ។

ក្រោមកិច្ចសហប្រតិបត្តិការនិងគាំទ្ររបស់​អង្គការ WaterAid & Australian Aid សិក្ខាសាលាបានរៀបចំក្នុងគោលបំណងចែករំលែកការរចនាប្លង់នៃការសាងសង់បង្គន់អនាម័យដែលមានលក្ខណៈងាយស្រួលក្នុងកម្រិតគ្រួសារ និងដើម្បីពិគ្រោះយោបល់ និងប្រមូលមតិកែលម្អសម្រាប់ការបញ្ចប់ការរចនាប្លង់បង្គន់អនាម័យក្នុងសហគមន៍។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពី គោលបំណងរបស់គម្រោង គំនូសប្លង់បច្ចេកទេសបង្គន់អនាម័យ និងបានធ្វើការពិភាក្សាដោយផ្ដោតទៅលើបច្ចេកទេស និងសំណង់នៃបង្គន់ និងឯកសារជាងសម្រាប់សាងសង់បង្គន់អនាម័យផងដែរ ៕

photo 2024 08 22 08 27 39 photo 2024 08 22 08 27 40 photo 2024 08 22 09 35 36 photo 2024 08 22 17 30 21 photo 2024 08 22 17 30 23 photo 2024 08 22 17 30 26 photo 2024 08 22 17 30 27 photo 2024 08 22 17 30 28 photo 2024 08 22 17 30 30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ