ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ (TWG-AWR) លើកទី៤
១ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ ការពង្រឹងរសវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាបប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានអញ្ជើញចូលរួមពីសំណាក់គណៈកម្មការអន្តរក្រសួង អភិបាលរងរាជធានីខេត្ត ក្រុង វិស័យឯកជន និងតំណាងសហគមន៍អេកូទេសចរណ៍ជុំវិញបឹងទន្លេសាបសរុបចំនួន ៣០០ នាក់ ។