លោក កាតំម សូណាវន អនុប្រធានការិយាល័យអនាម័យបរិស្ថាននៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមកិច្ចប្រជុំពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
- ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកកាតំម សូណាវន អនុការិយាល័យអនាម័យបរិស្ថាននៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមកិច្ចប្រជុំពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តត្បូងឃ្មុំ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពីលោក ស៊ុន យ៉ាន់ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ លោក លោកស្រីអភិបាលស្រុក/ក្រុងទាំង៧ និងលោក លោកស្រីមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំសរុបចំនួន២៧នាក់ (ស្រី០៤នាក់)។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ៖
-ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) និងបញ្ហាប្រឈមពាក់ព័ន្ធការងារ ODFក្នុងខេត្ត
-ដើម្បីផ្តល់បច្ចេកទេសក្នុងការរៀបចំឯកសារពាក់ព័ន្ធ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពឆ្ពោះទៅការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ក្រោយកិច្ចពិភាក្សា អង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានយល់ អំពី នីតិវិធីនៃ ការចុះផ្ទៀងផ្ទាត់ODF ក៏ដូចជា ការបំពេញ និងរក្សាទុកឯកសារ។
២. ផែនការសកម្មភាពថ្នាក់ក្រុង ស្រុក និងខេត្ត ក្នុងការជំរុញនិងពន្លឿន ដល់រដ្ឋបាលភូមិ ឃុំ ចុះបំពេញឯកសារតាមនីតិវិធីគោលការណ៍ODFក្នុងការចុះផ្ទៀងផ្ទាត់ពីភូមិ ឃុំ ស្រុក រហូតដល់ខេត្ត។