ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជា ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យដែលធ្វើឲ្យម្ហូបអាហារគ្មានសុវត្ថិភាព”

ចែលរំលែក
photo 2024 08 21 13 36 15

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅកម្ពុជា ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យដែលធ្វើឲ្យម្ហូបអាហារគ្មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី តំណាងអង្គការ FAO, WHO, USAID, World Vision  និងមន្ត្រីជំនាញអង្គការជាតិ និងអន្ដរជាតិ ព្រមទាំងសិស្ស និស្សិតមួយ សរុបប្រមាណ ១២៥រូប ។

 

គោលបំណងនៃទិវានេះដើម្បី ៖

– បង្កើនការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ និងការត្រៀមខ្លួនជាមុនចំពោះហេតុការណាមួយ ដែលអាចកើតមានឡើងទាក់ទងនឹងសុវត្ថិភាពដល់សាធារណៈជន ដើម្បីពួកគេអាចដឹងពីព័ត៌មានទាំងអស់នេះ

– ជួយបង្កើនសម្លេងរបស់យុវជនស្ដីពីសុវត្ថិភាពម្ហូបអាហារឱ្យកាន់តែទូលំទូលាយ

– លើកកម្ពស់សកម្មភាពបែបច្នៃប្រឌិត និងប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយទល់នឹងបញ្ហាប្រឈមនានាពាក់ព័ន្ធសុវត្ថិភាពម្ហូបអារហារ។

 

លទ្ធផលរំពឹងទុកនៃការប្រាព្ធទិវានេះ គឺសារៈសំខាន់ៗស្ដីពីសុវត្ថិភាពម្ហូបអារហារត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណៈជន។ លើកកម្ពស់ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទៅលើសារៈសំខាន់នៃសុវត្ថិភាពម្ហូបអារហារ។ អនាគតអ្នកដឹកនាំរបស់យើងនឹងចូលរួមកាន់តែសកម្មក្នុងការអំពាវនាវ ក៏ដូចជាសកម្មភាពតស៊ូមតិនានាដើម្បីសុវត្ថិភាពម្ហូបអារហារ៕

photo 2024 08 21 13 36 15 photo 2024 08 21 13 36 17 photo 2024 08 21 13 36 18 photo 2024 08 21 13 36 19 photo 2024 08 21 13 39 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ