ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់កម្មវិធីទី៤

ចែលរំលែក
photo 2024 08 20 17 14 38 5

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ  ១រោច ខែស្រាពណ៍  ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់កម្មវិធីទី៤  ក្រោមអធិបតីភាព ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការស្ដីទី ឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដម លោក លោកស្រីទីប្រឹក្សាអមក្រសួង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន​  និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ​ ចំនួន​ ៣៣រូប ស្រី៧រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យនូវរបាយការណ៍វឌ្ឍនភាពប្រចាំខែសីហា ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តក្នុងខែកញ្ញា បន្តទៀត ព្រមទាំងលើកយកបញ្ហាផ្សេងៗ មកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍នៃកិច្ចប្រជុំ និងបានអនុញ្ញាតឱ្យលោកស្រីប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ធ្វើសេចក្ដីរាយការណ៍ពីលទ្ធផលដែលបានអនុវត្តនៅខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ និងកោតសរសើរទៅលើការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានជំនាញទាំងបួនដែលស្ថិតនៅក្នុងកម្មវិធីទី ៤ ។

 

ជាទីបញ្ចប់ ឯកឧត្តមប្រធាន អង្គប្រជុំបានផ្ដល់ជាអនុសាសន៍ណែនាំឱ្យនាយកដ្ឋានជំនាញទាំង៤ បន្តខិតខំអនុវត្តការងារក៏ដូចជាសកម្មភាពរបស់ខ្លួនឲ្យសម្រេចបាន ១០០% ទៅតាមផែនការដែលបានគ្រោងទុក៕

photo 2024 08 20 17 14 38 2 photo 2024 08 20 17 14 38 3 photo 2024 08 20 17 14 38 4 photo 2024 08 20 17 14 38 5 photo 2024 08 20 17 14 38 6 photo 2024 08 20 17 14 38 photo 2024 08 20 17 14 39 2 photo 2024 08 20 17 14 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ