លោក តាន់ វាសនា បានសហការជាមួយក្រុមការងារ គ.ត.វ និងកម្លាំងជំនាញ កងវិស្វកម្ម លេខ១៧៩ របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចុះត្រួតពិនិត្យ ការងារសាងសង់ស្រទាប់គ្រឹះល្បាយក្រួសលើការងារស្តារទ្បើងវិញផ្លូវចំនួន០២ គម្រោង
- ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីខេត្តកំពង់ធំ បានសហការជាមួយក្រុមការងារ គ.ត.វ និងកម្លាំងជំនាញ កងវិស្វកម្ម លេខ១៧៩ របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចុះត្រួតពិនិត្យ ការងារសាងសង់ស្រទាប់គ្រឹះល្បាយក្រួសលើការងារស្តារទ្បើងវិញផ្លូវចំនួន០២ គម្រោងរួមមាន÷
១/គម្រោងស្តារទ្បើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ១២ ៥០០ ម៉ែត្រ និងលូមូលគ្រប់ប្រភេទ ចំនួន ០៥ កន្លែង ស្ថិតក្នុងឃុំទីពោ ស្រុកសន្ទុក និងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
២/គម្រោងស្តារទ្បើងវិញផ្លូវក្រាលកៅស៊ូពីរជាន់(DBST)ចំនួន០១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ និងសំណង់បង្ហៀរ ប្រវែង ៤៥ ម៉ែត្រ ,លូមូលភ្លោះ មុខកាត់ ១០០ ស.ម ចំនូន ០១ កន្លែង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។