លោកជំទាវ លីម មុយឡេង បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅសាលាឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី  ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោកស្រីប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោកអភិបាលស្រុកស្អាង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយឃុំក្រាំងយ៉ូវ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៩៥នាក់។

 

គួរបញ្ជាក់ផងដែរថា សមិទ្ធផលដែលស្ថិតក្នុងកិច្ចសន្យាសាងសង់ក្នុងស្រុកគោលដៅមានអណ្តូងសរុប២៧ ក្នុងនោះមាន៖ ស្រុកស្អាង ចំនួន ២អណ្ដូង ស្រុកកណ្ដាលស្ទឹង ចំនួន ១២អណ្ដូង ស្រុកអង្គស្នួល ចំនួន  ២អណ្ដូង ស្រុកពញាឮ ចំនួន ៩អណ្ដូង និងក្រុងតាខ្មៅ ចំនួន ២អណ្ដូង។

 

មុននឹងបន្តចុះពិនិត្យការសាងសង់អណ្ដូងនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង និងឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោកជំទាវ រដ្ឋលេខាធិការ ក៏បាននាំយកនូវក្រមាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធី សរុបប្រមាណ ១៩៥ក្រមាផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ