លោក សំ នីតូ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវនៅស្រុកស្វាយជ្រុំ និងស្រុកកំពង់រោរិ៍

ចែលរំលែក

ខេត្តស្វាយរៀង៖ នាថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទចំនួន ០១ខ្សែ ប្រវែង ១៣,៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​​ ដោយមានការចូលរួមពី​ លោកប្រធានការិយាល័យផ្លូវលំជនបទ មន្រ្តីបច្ចេកទេសមន្ទីរ មន្ត្រីបច្ចេកទេសគម្រោង និងតំណាងក្រុមហ៊ុនទទួលការសាងសង់។

គួរបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងស្ថាបនានេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានលទ្ធផលសម្រេចបានប្រមាណ ៨៦%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ