លោក តាន់ វាសនា ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការ RTI លើវិស័យទឹកស្អាត និងអនាម័យជនបទ
- ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំស្ដីទី បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការ RTI ដើម្បីពិនិត្យមើលវឌ្ឍនភាពពាក់កណ្តាល គម្រោង លើវិស័យទឹកស្អាត និងអនាម័យជនបទ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យថែទាំសុខភាពជនបទ ការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្ត្រីពាក់ព័ន្ធ។
ក្នុងជំនួបកិច្ចពិភាក្សាការងារនេះផ្តោតទៅលើ ការពង្រឹងសមត្ថភាពស្ថាប័ន ថ្នាក់ខេត្ត ស្រុក ឃុំ
វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ និងវិស័យអនាម័យជនបទ ដើម្បីធ្វើយ៉ងណាឱ្យវិស័យទឹកស្អាតនិងអនាម័យរបស់ខេត្តកំពុងមានភាពកាន់តែល្អប្រសើរហើយឈានដល់ការប្រកាស ជាខេត្តដែលបញ្ជប់បន្ទោបង់ពាសពាសកាល (ODF)។
គួរបញ្ជាក់ផងដែរថា គម្រោងនេះបាននឹងកំពុងអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យរបស់ខ្លួន នៅក្នុងស្រុកចំនួន៣ ក្នុងស្រុកស្ទោង ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក៕