ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០២ខ្សែ មានប្រវែងសរុប ៤ ៧៥០ម៉ែត្រ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត

ចែលរំលែក

ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០២ខ្សែ មានប្រវែងសរុប ៤ ៧៥០ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ ក្រាលដីល្បាយក្រួសទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលចំនួន ០៦កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដែលនឹងត្រូវបញ្ចប់ការស្ថាបនាក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

 

ក្នុងអង្គពិធីនេះមានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ រួមមាននាយកដ្ឋានផ្លូវលំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) លោកអភិបាលរងស្រុកជុំគិរី លោកមេឃុំស្រែចែង ប្រធានភូមិខ្ពបរុន និងប្រជាពលរដ្ឋសរុបចំនួន ៧០នាក់។

 

ក្នុងពិធីបើកការដ្ឋាននេះដែរ ឯកឧត្តមបណ្ឌិត ក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយនូវ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ពាក់ព័ន្ធវិស័យអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្រ្ត ដឹកនាំពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្រោមកម្មវិធីការងារជាអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដូចខាងក្រោម៖

 

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ