នាយកដ្ឋានថែទាំសុខភាពជនបទ ចំនួន ០២រូប  មានដូចជា លោក ខុន លីដូ អនុប្រធាននាយកដ្ឋាន  លោក ឌិន វីរ៉ុន អនុប្រធានការិយាល័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ ស្តីពីបច្ចេកទេសសាងសង់បង្គន់លូឆ្លាស់ពីរជួរដល់ ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ជនបង្គោលអនាម័យឃុំ និងថ្នាក់ដឹកនាំភូមិ

ចែលរំលែក

ខេត្តព្រះវិហារ និងខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ៤កើត-សុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែសីហា ឆ្នាំ ២០២៤ លោក ខុន លីដូ អនុប្រធាននាយកដ្ឋាន  លោក ឌិន វីរ៉ុន អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ ស្តីពីបច្ចេកទេសសាងសង់បង្គន់លូឆ្លាស់ពីរជួរដល់ ក្រុមប្រឹក្សាឃុំ គ.ក.ន.ក ជនបង្គោលអនាម័យឃុំ និងថ្នាក់ដឹកនាំភូមិទាំងអស់ នៅសាលាឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ និងនៅសាលាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ