នាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រៀបចំបើកវគ្គបណ្តុះ បណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោលអនាម័យភូមិ ឃុំ និងស្រុក

ចែលរំលែក

ខេត្តតាកែវ៖ នាថ្ងៃសុក្រ ០៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ  និងលោក ហេង ពិសិដ្ឋ មន្រ្តី នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រៀបចំបើកវគ្គបណ្តុះ បណ្តាលស្តីពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដល់ជនបង្គោលអនាម័យភូមិ ឃុំ និងស្រុក នៅសាលាឃុំព្រៃរំដេង ស្រុកគិរីវង់ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីតំណាងអាជ្ញាធរស្រុក  និងជនបង្គោលអនាម័យភូមិ ឃុំ សរុបចំនួន ២៩រូប។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ