ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
២ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
ខេត្តកំពត៖ នាថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងសហការី ព្រមទាំងអជ្ញាធរមូលដ្ឋាន បានបង្ហាញពីស្ថានភាពផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៣ខ្សែ ដល់ក្រុមការងារ បច្ចេកទេស នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ផែនការជួសជុល ឆ្នាំ២០២៥ ដូចខាងក្រោមនេះ ៖
១- ខ្សែទី១ ៖ ប្រវែង ១៣ ៨០០ ម៉ែត្រ ស្ថិត នៅ ឃុំបន្ទាយមាស ខាងកើត និង ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ។
២- ខ្សែទី២ ៖ ប្រវែង ១៨ ០០០ ម៉ែត្រ ស្ថិតនៅ ឃុំ សំរោងលើ ស្រុកបន្ទាយមាស និង ឃុំដំណាក់សុក្រំ ស្រុកដងទង់ ។
៣- ខ្សែទី៣ ៖ ប្រវែង ១១ ០០០ម៉ែត្រ ស្ថិតនៅ ឃុំដំណាក់កន្ទួត ខាងជើង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច និង ឃុំឃ្ជាយខាងត្បូង ស្រុកដងទង់។