ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៣ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ និងលោក ពត សារឿត ប្រធានការិយាល័យផែនការ និងស្ថិតិ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៨ខ្សែ ប្រវែងសរុប ១០៦គីឡូម៉ែត្រ ស្ថិតនៅស្រុកពួក អង្គរធំ អង្គរជុំ ស្រីស្នំ ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)៕