ឯកឧត្តម អុិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួង ត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ខ្សែ នៅខេត្តបាត់ដំបង

ចែលរំលែក
photo 2024 08 08 18 58 49

ខេត្តបាត់ដំបង ៖ ថ្ងៃព្រហស្បតិ៍  ៤កើត- សុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈកម្មាធិការលទ្ធកម្ម នឹងនាយកដ្ឋានផ្លូវលំ ចុះត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៨ខ្សែ ប្រវែងសរុប ១៤៨,៣៧០ម ទទឹងខ្នងលើ ៥ម និង៦ម និងបំពាក់ ស្លាកចរាចរណ៍ចំនួន ៥១០ស្លាក លើផ្លូវចំនួន ៥ខ្សែ ស្ថិតក្នុងឃុំស្តុកប្រវឹក ឃុំមុខរា ឃុំព្រៃស្វាយ ឃុំព្រៃត្រឡាច ឃុំជ្រៃ ឃុំកកោះ ឃុំតាលាស់ ឃុំកំពង់ព្រៀង ឃុំរាំងកេសី ឃុំគាស់ក្រឡ ឃុំភ្នាល់មាន់ ឃុំកំពង់ល្ពៅ ឃុំមានជ័យ ឃុំសំឡូត ឃុំស្ដៅ ឃុំរស្មីសង្ហា ឃុំឈើទាល សង្កាត់វត្តគរ ស្រុករុក្ខគីរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណោះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោ សញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងមគ្គុទេសក៍ឯកដឹកនាំប្រទេសកម្ពុជា អតីតនាយករដ្ឋមន្ត្រី  និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំផងដែរ នូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ លោកតា លោកយាយ ពូមីង បងប្អូន ទាំងមូល ជាចុងក្រោយបាននាំអំណាយចែកជូនក្រម៉ាជាទុកអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋដែលចូលរួម របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រោយពីគណៈកម្មាធិការអន្តរក្រសួងបានចុះត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី១) លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ  ចំនួន ៨ខ្សែចប់ ឯកឧត្តមរដ្ឋាធិការបានដឹកនាំប្រជុំបន្ត ជាលទ្ធផលនៃអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួងបានបានឯកភាពគ្នាបញ្ចប់សុពលភាព និងទទួលយកខ្សែផ្លូវខាងលើ។

photo 2024 08 08 18 58 49 photo 2024 08 08 18 58 52 photo 2024 08 08 18 58 55 photo 2024 08 08 21 43 57 photo 2024 08 08 21 43 58

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ