ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័ន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានអមដំណើរដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ។

កិច្ចប្រជុំមានគោលបំណងក្នុងការពិភាក្សា និងប្រមូលមតិយោបល់នានាដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 4th JCBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ខាងមុខនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ