ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នាលើកទី៥ ជាមួយលោកស្រី Minnie Chey នាយិការបស់មូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) និងចុះពិនិត្យខ្សែផ្លូវជនបទចំនួន៤ខ្សែ

ចែលរំលែក

ខេត្តកណ្ដាល-កំពង់ឆ្នាំង៖  នារសៀល ថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អផ្លូវជនបទជំហានទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នាលើកទី៥ ជាមួយលោកស្រី Minnie Chey នាយិការបស់មូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

ក្នុងថ្ងៃដដែលនោះដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានបន្តដឹកនាំមន្រ្តីក្រុមការងារអនុវត្តន៍គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារការិយាល័យធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ក្រុមទីប្រឹក្សាបច្ចេកទេស Seoyoung Engineering Co., Ltd ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៤ ខ្សែប្រវែង ៣៦,៦១ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ ខ្សែប្រវែង ១៦,៦៥ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ