ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
៩ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាមួយទីប្រឹក្សារបស់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការ របស់ប្រទេសជប៉ុន (JICA) រួមមានវិស្វករផ្នែកសំណង់ស្ពាន វិស្វករផ្នែកវិភាគដី និងជំនួយការរបស់វិស្វករផ្លូវថ្លល់ ដឹកនាំដោយលោក Yoshihisa Yamashita ជាប្រធានក្រុម ដើម្បីចុះសិក្សាស្ថានភាពផលប៉ះពាល់ ដោយផ្អែកលើប្លង់ផ្លូវដែលបានគ្រោងរួចរាល់ លើផ្លូវចំនួន១ខ្សែ ប្រវែង ១១,១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ឃុំកំពង់ពោធិ៍ ឃុំកញ្ជរ ស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕