ឯកឧត្តម សាន វិសាល ដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តាឡើងវីញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ នៅខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ៖  នារសៀលថ្ងៃអង្គារ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេស បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តាឡើងវីញ នូវផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១១,៥ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ កម្រាស់ ២០ ស.ម ចាប់ពីផ្លូវជាតិ៦២ ស្ថិតនៅភូមិកោងយោងដល់ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ ។

បន្ទាប់ត្រួតពិនិត្យ និងវាយតម្លៃ ក្រុមការងារការបានប្រជុំពិភាក្សាយល់ព្រមទទួលបញ្ជប់សុពលភាពខ្សែផ្លូវខាងលើនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បានជួបសំណេះសំណាងជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ព្រមទាំងពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ