ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨ ៨៨០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៥ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ៩៨ ៨៨០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដូចខាងក្រោម ៖
– ខ្សែទី១ ៖ ផ្លូវពីផ្សារពង្រ ទៅរ៉ាក្រាំងស្គារ ស្ថិតក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំរ៉ាក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៣,៨០ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ
– ខ្សែទី២ ៖ ផ្លូវពីថ្មរាប ទៅវាលស្បូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ឃុំក្រាំងលាវ ឃុំព្រៃមូល និងឃុំតាំងក្រសាំង ស្រុករលាប្អៀរ និងស្រុកទឹកផុស ប្រវែង ២៣,៣៣ គីឡូម៉ែត្រ ទទឹង ៥,៥ម៉ែត្រ
– ខ្សែទី៣ ៖ ផ្លូវពីព្រៃសំពៅ ទៅទ័ពស្បូវ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១៤,៣ គីឡូម៉ែត្រ ទទឺង ៦ម៉ែត្រ
– ខ្សែទី៤ ៖ ផ្លូវពីស្រងាំទេរ ទៅព្រៃសំពៅ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ប្រវែង ១០,៧៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ
– ខ្សែទី៥ ៖ ផ្លូវពីត្រពាំងអំពិល ទៅត្រពាំងម្លូ ស្ថិតក្នុងឃុំប្រស្និប និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ប្រវែង ២៦,៧ គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ។
បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវថែទាំផ្លូវជាលក្ខណៈប្រចាំទាំង ៥ខ្សែខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាបពរ៕