ឯកឧត្ដម បាន បូរ័ត្ន ដឹកនាំកិច្ចប្រជុំស្វែងយល់ពីមូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្ម សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ការគ្រប់គ្រងទិន្នន័យរបាយការណ៍ប្រចាំខែ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំសិក្សាស្វែងយល់ពី មូលដ្ឋាននៃការគណនាសូចនាករសមិទ្ធកម្ម សូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ការគ្រប់គ្រងទិន្នន័យរបាយការណ៍ប្រចាំខែរបស់អង្គភាពជំនាញ ។

កិច្ចប្រជុំនេះមានករចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារទាំង៤  ឯកឧត្ដម លោក លោកស្រី ជាអគ្គាធិការរង អគ្គនាយករងបច្ចេកទេស ប្រធានគ្រប់នាយកដ្ឋាន និងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តតាមប្រព័ន្ធនិម្មិត (Zoom)សរុបចំនួន ៩៦រូប។

ឯកឧត្ដម បាន បូរ័ត្ន បានសម្ដែងការស្វាគមន៍ និងបានអនុញ្ញាតឱ្យ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញពី គោលបំណងនៃការគណនាសូចនាករសមិទ្ធកម្ម និងសូចនករសមិទ្ធកម្មគន្លឹះ។

ឯកឧត្ដម អគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ បានផ្ដល់វេទិកាជូននាយកដ្ឋានជំនាញដើម្បីចូលរួមពិភាក្សា និងមន្ទីរជំនាញធ្វើបទបង្ហាញពី វិធីសាស្ត្រនៃការគណនាសូចនាករសមិទ្ធកម្ម និងសូចនាករសមិទ្ធកម្មគន្លឹះរបស់អង្គភាពជំនាញនីមួយៗ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ