ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៣គម្រោង នៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ

ចែលរំលែក

រាជធានីភ្នំពេញ ៖នាថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៣គម្រោង នៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមានដូចខាងក្រោម ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុង ចំនួន១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវក្រាលដីល្បាយក្រសួងសងខាងក្បាលស្ពានម្ខាងៗ ប្រវែង ១០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៣ ២០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិច្រកត្រាច ឃុំមហាសាំង ទៅភូមិក្រាំងប្រស្រុក ឃុះគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីក្រួស ចំនួន ១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ  ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ