ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
- ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៩:៣៥ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលឌឹ ព្រេមៀ សេនធ័រ សែនសុខ។
កម្មវិធីនេះ ជាជំនួបលើកដំបូងរវាងឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាន ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណងពង្រឹងកិច្ចសាមគ្គីភាពក្នុងគ្រួសារឧកញ៉ាកម្ពុជា ក៏ដូចជាអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ដែលសុទ្ធសឹងជាធាតុដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ ព្រមទាំងដើម្បីជំរុញសកម្មភាពរបស់អ្នកឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ឱ្យក្លាយជាសកម្មភាពដែលកាន់តែមានគុណតម្លៃដល់សង្គមជាតិ៕