លោកវេជ្ជបណ្ឌិត លន់ សាយតេង អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី “ការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាសមស្រប និងប្រកបដោយបរិយាបន្ន”
- ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ-ពុធ ១០-១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយដ្ឋានថែទាំសុខភាពជនបទ អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី “ការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាសមស្រប និងប្រកបដោយបរិយាបន្ន” និងសមាសភាពអញ្ជើញចូលរួមមាន លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោកស្រី អ៊ឹង សុធា អភិបាលរងនៃគណៈអភិបាលស្រុករវៀង កញ្ញា Ug Yen ទីប្រឹក្សាបច្ចេកទេស(អូស្រ្តាលី)នៃអង្គការវិស្វករគ្មានព្រំដែន (Engineers Without border Australia) លោក កាតំម សូណាវន អនុការិយាល័យអនាម័យបរិស្ថាន មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោក លោកស្រីអភិបាលនៃគណៈអភិបាល-អភិបាលរងនៃគណៈអភិបាល ៨ ស្រុក-ក្រុង លោក លោកស្រីដែលជាជនបង្គោលអនាម័យ១៧ឃុំនៃស្រុករវៀងនិងស្រុកសង្គមថ្មី ដែលរៀបចំឡើងដោយក្រុមការងារផ្នែកទឹកស្អាត និងអនាម័យ (WASHSDO) នៃគម្រោងអភិវឌ្ឍន៍កុមារតូច ដែលទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID Cambodia បានគាំទ្រនិងសហការណ៍ជាមួយអង្គការដៃគូ EWB & WASH SDO សរុបចំនួន៤៦នាក់ (ស្រី១៥នាក់)។
វគ្គបណ្តុះបណ្តាលមានគោលបំណងសំខាន់ដើម្បីពង្រឹងសមត្ថភាពដល់អ្នកចូលរួម អោយទទួលបានចំណេះដឹងពីវិធីសាស្រ្ត នៃការជំរុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប និងប្រកបដោយបរិយាបន្ន ជាពិសេសបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប សម្រាប់តំបន់បរិស្ថានប្រឈមដើម្បីជួយជំរុញភូមិ ឃុំ និងស្រុក ឱ្យសម្រេចបានតាមផែនការគោលដៅការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅឆ្នាំ ២០២៤។