ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដោយលើជំនាញចំនួន៣ រួមមាន (១) ការថែទាំគ្រឿងយន្តកសិកម្ម (២) ការរៀបចំធ្វើសួនបន្លែទំនើប និង (៣) ការចិញ្ចឹមមាន់។

ពិធីខាងលើ ប្រព្រឹត្តទៅនៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស លោកប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក ប្រធាន-អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីអភិបាល នៃគណៈអភិបាលស្រុក លោកមេឃុំ លោកមេភូមិ នាយិការមជ្ឈមណ្ឌល លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងលោកស្រី សរុបប្រមាណ ១១៩រូប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ