ឯកឧត្តម  អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងចុះពិនិត្យសមិទ្ធផល

ចែលរំលែក
photo 2024 07 30 19 31 03

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម  អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ។

 

ក្រោយពីលោកប្រធានមន្ទីរអភិវឌ្ឍន៍បានអានរបាយការណ៍លទ្ធផលការងាររួចមក ឯកឧត្តមអភិបាលរងខេត្ត បានមានមតិ និងវាយតម្លៃខ្ពស់ពីលទ្ធផលការងាររបស់មន្ទីរអនុវត្តសម្រេចបាន។

 

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានឡើងមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងបិទកម្មវិធីប្រជុំដោយបានផ្តល់អនុសាសន៍ចំនួនដល់ប្រធានមន្ទីរ ក៏ដូចជាមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

 

ក្រោយបញ្ចប់កិច្ចប្រជុំ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ រួមនិងលោកប្រធានមន្ទីរ ព្រមទាំងន្ត្រីជំនាញបាន :

– ចុះពិនិត្យស្ថានភាពផ្លូវកៅស៊ូរបស់គម្រោងWorldbank ខ្សែផ្លូវពីអូឬស្សី-គោលាប់ ស្ថិតក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ និងឃុំគោលាប់ ស្រុកចិត្របុរី ។

– ចុះពិនិត្យមើលស្ពានយោល នៅភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ៕

photo 2024 07 30 18 12 37 photo 2024 07 30 18 12 38 photo 2024 07 30 18 12 39 2 photo 2024 07 30 18 12 39 photo 2024 07 30 18 12 40 photo 2024 07 30 18 12 41 photo 2024 07 30 19 27 35 photo 2024 07 30 19 27 36 photo 2024 07 30 19 27 37 photo 2024 07 30 19 31 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ