ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងការវិនិច្ឆ័យក្រៅផ្លូវការនៅក្នុងអនុវិស័យផលិតកម្មចំណីអាហារ ដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី
- ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) ក្នុងការវិនិច្ឆ័យក្រៅផ្លូវការនៅក្នុងអនុវិស័យផលិតកម្មចំណីអាហារ ដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងពិធីបើកអង្គសិក្ខាសាលាមានការថ្លែងសន្ទរកថាបើកដោយ លោក ហ្វីន កុះ ប្រធានកម្មវិធីគាំពារសង្គមរបស់អង្គការអន្តរជាតិខាងការងារនៅកម្ពុជា លោក តាន់ វិសាល តំណាង OXFAM នៅកម្ពុជា លោក Bryan Fornari តំណាងសហភាពអឺរ៉ុបនៅកម្ពុជា។
កម្មវិធីសិក្ខាសាលាមានបទបង្ហាញចំនួន ២ រួមមាន (១)ការបង្ហាញលទ្ធផលរកឃើញនៃការវិភាគលើអនុវិស័យគ្រាប់ស្វាយចន្ទី និងដំឡូងមី (២)ការរបង្ហាញអនុសាសន៍ពីកាវិនិច្ឆ័យការសិក្សាវិស័យកសិ-ចំណីអាហារ៕