គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” រៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
- ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេស កសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករ ក្នុងតំបន់គោលដៅគម្រោង។ ទិវានេះមានការអញ្ជើញចូលរួមពីក្រុមសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ទីប្រឹក្សាគ្រប់គ្រងគម្រោង អាជ្ញាធរស្រុក ឃុំ និងភូមិ ក្រុមកសិករគោលដៅសរុប ចំនួន ៦៧នាក់ ស្រី ៣៣នាក់ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមបញ្ជាក់ ៖ គម្រោងភូមិសន្តិភាពក្នុងគោលដៅស្រុកសំឡូត បានជ្រើរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព៕