ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១

ចែលរំលែក

រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមអធិបតីភាព ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានសមាសភាពអញ្ជើញចូលរួមពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ចំនួន ២០០រូប។

សិក្ខាសាលាពិគ្រោះយោបល់បានពិភាក្សាទៅលើ សូចនាករសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មានកន្សោម សូចនាករចំនួន ១២ និងសូចនាករចំនួន ៥០ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមអនុវត្តសូចនាករចំនួន ៣ គឺ៖

១. អនុបាតតម្លៃបាត់បង់ និងខូចខាតដោយគ្រោះមហន្តរាយ ធៀបនឹង ផសស (ផលិតផលក្នុងស្រុកសរុប)

២. ការយល់ឃើញរបស់ក្រសួង ស្ថាប័ន លើប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

៣. ប្រសិទ្ធភាពចំណាយសាធារណៈលើវិស័យអាទិភាពរួមមាន៖ កសិកម្ម ធនធានទឹក សាធារណការ អភិវឌ្ឍន៍ជនបទ អប់រំ និងសុខាភិបាល៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ